ព្រះត្រៃបិដក ភាគ ៩០

ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិន​លះបង់​ភវ​រាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637826887572555456
ទៅកាន់ទំព័រ៖