ព្រះត្រៃបិដក ភាគ ៩០

មិន​លះបង់​អវិ​ជ្ជានុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។
 [១១៩] បុគ្គល មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ កាមរាគានុស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បដិ​ឃានុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។បេ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637826887754430674
ទៅកាន់ទំព័រ៖