ព្រះត្រៃបិដក ភាគ ៩០

 [១២២] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ អនាគាមិ​បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល ៣ ពួក​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637826888549003233
ទៅកាន់ទំព័រ៖