ព្រះត្រៃបិដក ភាគ ៩០
បុគ្គលទំាងនោះឯង មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គលពីរពួកនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលពីរពួកនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ បុថុជ្ជននោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុទេ។
ID: 637826888782596958
ទៅកាន់ទំព័រ៖