ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ អនាគាមិបុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ
            
            
         
        
            
                ID: 637826888961034382 
                
            
            
                ទៅកាន់ទំព័រ៖