ព្រះត្រៃបិដក ភាគ ៩០

តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។
 [១២៣] បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ (មិន​លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ពីរ​ពួក​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុ​គ្គ​លទំា​ងនោះ មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុថុជ្ជន​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុថុជ្ជន​នោះ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637826889168859206
ទៅកាន់ទំព័រ៖