ព្រះត្រៃបិដក ភាគ ៩០

បុគ្គល កំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ។ បុគ្គល កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទីណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទីនោះ​ឬ។ បុគ្គល កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​កាមរាគានុស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ តែ​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ​ទេ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637826841389350576
ទៅកាន់ទំព័រ៖