ព្រះត្រៃបិដក ភាគ ៩០

មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​បដិ​ឃានុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ។ បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ អនាគាមិ​បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637826889350890406
ទៅកាន់ទំព័រ៖