ព្រះត្រៃបិដក ភាគ ៩០

តែ​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។ បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល ៤ ពួក​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំា​ងនោះ​ឯង មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល ៤ ពួក​នោះ
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637826889737542583
ទៅកាន់ទំព័រ៖