ព្រះត្រៃបិដក ភាគ ៩០
មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល ៣ ពួកនោះ មិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទំាំងនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុថុជ្ជននោះ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល ៣ ពួកនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលទំាងនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុថុជ្ជននោះ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងវេទនា ៣នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
[១២៧] បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា
ID: 637826890173636344
ទៅកាន់ទំព័រ៖