ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គល ៣ ពួកនោះ មិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាងនោះឯង មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះឬ។ បុថុជ្ជននោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ
            
            
         
        
            
                ID: 637826890561460899 
                
            
            
                ទៅកាន់ទំព័រ៖