ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះឬ។ អនាគាមិបុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ
            
            
         
        
            
                ID: 637826890752867153 
                
            
            
                ទៅកាន់ទំព័រ៖