ព្រះត្រៃបិដក ភាគ ៩០

បុគ្គល​នោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល ៣ ពួក​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ និង​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំា​ងនោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637826890923242061
ទៅកាន់ទំព័រ៖