ព្រះត្រៃបិដក ភាគ ៩០
[១២៩] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះឬ។ បុថុជ្ជននោះ មិនលះបង់វិចិកិច្ឆានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា
ID: 637826891116836105
ទៅកាន់ទំព័រ៖