ព្រះត្រៃបិដក ភាគ ៩០
[២០] បុគ្គល កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង ក្នុងទីណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវកាមរាគានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវបដិឃានុស័យផង នូវទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យផង ក្នុងទុក្ខវេទនានោះទេ។បេ។
ID: 637826841584663093
ទៅកាន់ទំព័រ៖