ព្រះត្រៃបិដក ភាគ ៩០
មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។បេ។
[១៣១] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល ៣ ពួកនោះ មិនលះបង់ភវរាគានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទំាំងនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ បុថុជ្ជននោះ មិនលះបង់ភវរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។
ID: 637826892117130900
ទៅកាន់ទំព័រ៖