ព្រះត្រៃបិដក ភាគ ៩០

 តែ​បដិ​ឃានុ​ស័យ និង​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ តែ​កាមរាគានុស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​ពីរ​ពួក​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុ​គ្គ​លទំាំ​ងនោះ មិនមែន​ជា​មិន​លះបង់​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង មិន​លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុ​គ្គ​លទំាំ​ងនោះ មិនមែន​ជា​មិន​លះបង់​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ តែ​បដិ​ឃានុ​ស័យ និង​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំា​ងនោះ​ឯង
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637826893055442138
ទៅកាន់ទំព័រ៖