ព្រះត្រៃបិដក ភាគ ៩០
[២១] បុគ្គល កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវភវរាគានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ បុគ្គល កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។
ID: 637826841823435046
ទៅកាន់ទំព័រ៖