ព្រះត្រៃបិដក ភាគ ៩០
[១៣៤] កាមរាគានុស័យ របស់បុគ្គលណា មិនកើតឡើង បដិឃានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនកើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនកើតឡើង មានានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនកើតឡើង តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនកើតឡើងទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនកើតឡើងផង មានានុស័យ មិនកើតឡើងផង។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនកើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារផងចុះ)។
ចប់ ឧប្បជ្ជនវារៈ។
ID: 637826893874538962
ទៅកាន់ទំព័រ៖