ព្រះត្រៃបិដក ភាគ ៩០
ធាតុវារៈ
[១៣៥] បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យយប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826894095945247
ទៅកាន់ទំព័រ៖