ព្រះត្រៃបិដក ភាគ ៩០
បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
[១៣៦] បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826894304383985
ទៅកាន់ទំព័រ៖