ព្រះត្រៃបិដក ភាគ ៩០
បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គលដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826895124002800
ទៅកាន់ទំព័រ៖