ព្រះត្រៃបិដក ភាគ ៩០
បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826895748097569
ទៅកាន់ទំព័រ៖