ព្រះត្រៃបិដក ភាគ ៩០
[១៣៩] បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826895927628395
ទៅកាន់ទំព័រ៖