ព្រះត្រៃបិដក ភាគ ៩០
បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
[១៤០] បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ
ID: 637826896135128345
ទៅកាន់ទំព័រ៖