ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                 [១៤១] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ មិនមែនជាអរូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ មានអនុស័យប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ មានអនុស័យយប៉ុន្មានដេកសម្ងំនៅ អនុស័យប៉ុន្មានមិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
            
            
         
        
            
                ID: 637826896482797242 
                
            
            
                ទៅកាន់ទំព័រ៖