ព្រះត្រៃបិដក ភាគ ៩០

បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត ក្នុង​ភព​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​ប៉ុន្មាន ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន បែកធ្លាយ​ទៅ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​ប៉ុន្មាន ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។
 [១៤២] បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​កាមធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637826896684984891
ទៅកាន់ទំព័រ៖