ព្រះត្រៃបិដក ភាគ ៩០
បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។
[១៤៣] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មាន បែកធ្លាយទៅ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងរូបធាតុ មានអនុស័យប៉ុន្មាន ដេកសម្ងំនៅ អនុស័យប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យប៉ុន្មានបែកធ្លាយទៅ។
ID: 637826897052517022
ទៅកាន់ទំព័រ៖