ព្រះត្រៃបិដក ភាគ ៩០

មាន​អនុស័យ​ប៉ុន្មាន ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន បែកធ្លាយ​ទៅ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ មាន​អនុស័យ​ប៉ុន្មាន ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន បែកធ្លាយ​ទៅ។
 [១៤៤] បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​កាមធាតុ ខ្លះ​មាន​អនុស័យ ៧(១) ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥(២) ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣(៣) ដេក​សម្ងំ​នៅ អនុស័យ ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​អរូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ
(១) បាន​ដល់​បុថុជ្ជន។ អដ្ឋកថា។(២) បាន​ដល់​សោតាបន្ន​បុគ្គល និង​សកទាគាមិ​បុគ្គល ព្រោះ​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​ពីរ​ពួក​នោះ បាន​លះបង់​ហើយ នៅ​មានតែ​អនុស័យ ៥ ក្រៅពី​នេះ​ប៉ុណ្ណោះ។ អដ្ឋកថា។ (៣) បាន​ដល់​អនាគាមិ​បុគ្គល ព្រោះ​អនុស័យ ៤យ៉ាងគឺ កាមរាគានុស័យ ១ បដិ​ឃានុ​ស័យ ១ ទិ​ដ្ឋានុ​ស័យ ១ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ១ លោក​បាន​លះបង់​ស្រឡះ​ហើយ នៅ​មានតែ​អនុស័យ ៣យ៉ាង ក្រៅពី​នេះ​ប៉ុណ្ណោះ។ អដ្ឋកថា។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637826897619269424
ទៅកាន់ទំព័រ៖