ព្រះត្រៃបិដក ភាគ ៩០

បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។
 [១៤៥] បុគ្គល ដែល​ច្យុត​ចាក​រូបធាតុ កាល​ទៅ​កើត​ក្នុង​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​រូបធាតុ កាល​ទៅ​កើត​ក្នុង​កាមធាតុ មាន​អនុស័យ​តែ ៧(១) ប៉ុណ្ណោះ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​រូបធាតុ កាល​ទៅ​កើត​ក្នុង​អរូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​រូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ
(១) បាន​ដល់​អនុស័យ​របស់​បុថុជ្ជន ព្រោះ​អរិយសាវ័ក ដែល​ច្យុត​ចាក​រូបធាតុ​ហើយ ទៅ​កើត​ក្នុង​កាមធាតុ​ទៀត មិន​មាន​ឡើយ ឯបុគ្គល​ដែល​ច្យុត​ចាក​អរូបធាតុ ទៅ​កើត​ក្នុង​កាមធាតុ ក៏​ដូចគ្នា​ដែរ (អដ្ឋកថា)។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637826898089458666
ទៅកាន់ទំព័រ៖