ព្រះត្រៃបិដក ភាគ ៩០
បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង នូវកាមរាគានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនកំណត់ដឹងនូវបដិឃានុស័យផង នូវភវរាគានុស័យផង ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង នូវបដិឃានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យផង នូវភវរាគានុស័យផង ក្នុងទុក្ខវេទនានោះទេ។
[២៣] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។
ID: 637826842280340079
ទៅកាន់ទំព័រ៖