ព្រះត្រៃបិដក ភាគ ៩០
[១៤៦] បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ ឈ្មោះថា ទៅកើតក្នុងរូបធាតុ មិនមានឡើយ
(១) ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ
(១) ព្រោះបុគ្គលនេះ មិនមានរូបាវចរជ្ឈាន ដែលជាហេតុឲ្យសម្រេចនូវឧបបត្តិ គឺបដិសន្ធិ (អដ្ឋកថា)។
ID: 637826898595083532
ទៅកាន់ទំព័រ៖