ព្រះត្រៃបិដក ភាគ ៩០
អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ ឈ្មោះថា ទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជាអរូបធាតុ មិនមានឡើយ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
[១៤៧] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ កាលទៅកើតក្នុងរូបធាតុ
ID: 637826898818845308
ទៅកាន់ទំព័រ៖