ព្រះត្រៃបិដក ភាគ ៩០

បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​តែ ៧ ប៉ុណ្ណោះ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។
 [១៤៨] បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​កាមធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637826899213688994
ទៅកាន់ទំព័រ៖