ព្រះត្រៃបិដក ភាគ ៩០

មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ទី ៨(១) នោះ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ទាំង​កំណត់​ដឹង​នូវ​កាមរាគានុស័យ ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។
(១) បុគ្គល​ដែល​ឋិតនៅ​ក្នុង​សោតាបត្តិ​មគ្គ (រាប់​អំពី​បុគ្គល​ដែល​ឋិតនៅ​ក្នុង​អរហត្តផល​ចុះ​មក)។ អដ្ឋកថា។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637826842589870986
ទៅកាន់ទំព័រ៖