ព្រះត្រៃបិដក ភាគ ៩០

ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​អរូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637826900634253753
ទៅកាន់ទំព័រ៖