ព្រះត្រៃបិដក ភាគ ៩០
បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ឈ្មោះថា ទៅកើតក្នុងរូបធាតុ មិនមានឡើយ។ បុគ្គលនោះ កាលទៅកើតក្នុងខាងក្រោម រមែងកើតតែក្នុងកាមធាតុ អនុស័យមានតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
ID: 637826901024566497
ទៅកាន់ទំព័រ៖