ព្រះត្រៃបិដក ភាគ ៩០

បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​តែ ៧ ប៉ុណ្ណោះ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ ឈ្មោះថា ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​អរូបធាតុ មិន​មាន​ឡើយ។ បុគ្គល​នោះ កាល​ទៅ​កើត​ក្នុង​ខាងក្រោម រមែង​ទៅ​កើត​តែ​ក្នុង​កាមធាតុ មាន​អនុស័យ​តែ ៧ ប៉ុណ្ណោះ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​រូបធាតុ និង​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​តែ ៧ ប៉ុណ្ណោះ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។ បុគ្គល ដែល​ច្យុត​ចាក​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ និង​មិនមែន​ជា​រូបធាតុ ខ្លះ​មាន​អនុស័យ ៧ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៥ ដេក​សម្ងំ​នៅ ខ្លះ​មាន​អនុស័យ ៣ ដេក​សម្ងំ​នៅ អនុស័យ​ដែល​បែកធ្លាយ​ទៅ មិន​មាន​ឡើយ។

ចប់ ធាតុ​វារៈ។
ចប់ អនុ​សយ​យម​កៈ ទី៧។
ចប់ យមក​ប្ប​ករណៈ លើកដំបូង។

ថយ | ទំព័រទី ២៣៣
ID: 637826901225828249
ទៅកាន់ទំព័រ៖