ព្រះត្រៃបិដក ភាគ ៩០

បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
 [២៤] បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637826842832058499
ទៅកាន់ទំព័រ៖