ព្រះត្រៃបិដក ភាគ ៩០

មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ទី ៨ នោះ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ទំាង​កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ដែ​លតំា​ងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637826843036594162
ទៅកាន់ទំព័រ៖