ព្រះត្រៃបិដក ភាគ ៩០

 [២៥] បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ទី ៨ នោះ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ ទំាង​កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ដែ​លតំា​ងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង កំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637826843303156606
ទៅកាន់ទំព័រ៖