ព្រះត្រៃបិដក ភាគ ៩០
កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ អើ។ បុគ្គលណា កំណត់ដឹងនូវមានានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងងដោយមគ្គដ៏ប្រសើរនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង កំណត់ដឹងនូវអវិជ្ជានុស័យផង កំណត់ដឹងនូវមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
[២៦] បុគ្គលណា កំណត់ដឹងនូវទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវទិដ្ឋានុស័យ ក្នុងទីនោះឬ។ អើ។បេ។
ID: 637826843535828180
ទៅកាន់ទំព័រ៖