ព្រះត្រៃបិដក ភាគ ៩០
[២៨] បុគ្គលណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង កំណត់ដឹងនូវអវិជ្ជានុស័យផង កំណត់ដឹងនូវភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។
[២៩] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវមានានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ មិនមែនទេ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា បុគ្គលនោះ (កំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។
ID: 637826843977859382
ទៅកាន់ទំព័រ៖