ព្រះត្រៃបិដក ភាគ ៩០
កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ បុគ្គលទី ៨ នោះ កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុផង កំណត់ដឹងនូវកាមរាគានុស័យ ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះផង តែបុគ្គលនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះផង កំណត់ដឹងនូវបដិឃានុស័យ ដែលតាំងនៅជាមួយគ្នានឹងអនុស័យនោះផង តែមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ មិនមែនទេ។
ID: 637826844172099976
ទៅកាន់ទំព័រ៖