ព្រះត្រៃបិដក ភាគ ៩០
កំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យ ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះផង តែបុគ្គលនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះផង កំណត់ដឹងនូវបដិឃានុស័យ ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះផង តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យផង ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីនោះឬ។ បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីនោះឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ
ID: 637826844592412472
ទៅកាន់ទំព័រ៖