ព្រះត្រៃបិដក ភាគ ៩០
តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង កំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវទិដ្ឋានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុផង កំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យ ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះផង តែបុគ្គលនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះ បុគ្គលនោះឯង កំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះផង កំណត់ដឹងនូវបដិឃានុស័យ ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះផង តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យផង ក្នុងទុក្ខវេទនានោះទេ។បេ។
[៣២] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។
ID: 637826845051974108
ទៅកាន់ទំព័រ៖