ព្រះត្រៃបិដក ភាគ ៩០
បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង កំណត់ដឹងនូវអវិជ្ជានុស័យផង នូវមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះទេ។
ID: 637826845251818186
ទៅកាន់ទំព័រ៖