ព្រះត្រៃបិដក ភាគ ៩០

 [៣៣] បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទីនោះ​ឬ។ បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637826845529790023
ទៅកាន់ទំព័រ៖