ព្រះត្រៃបិដក ភាគ ៩០

បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ។

ចប់ អនុលោម។


 [៣៤] បុគ្គល​ណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ឬ។ អើ។ បុគ្គល​ណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ឬ។ បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ទេ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ចេញ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង។មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ បុគ្គល​នោះ
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637826845771196091
ទៅកាន់ទំព័រ៖