ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវកាមរាគានុស័យឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវមានានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវកាមរាគានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ
ID: 637826845970056072
ទៅកាន់ទំព័រ៖